នាព្រឹកថ្ងៃពុធ ០៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១០សហវ.សរណ.អថ ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក-លោកស្រី ជាប្រធានគណនេយ្យ ឬតំណាង តាមបណ្ដាមន្ទីរជំនាញនានាជុំវិញខេត្ត ,រតនាគារខេត្ត និងសាកលវិទ្យាល័យស្វាយរៀង ។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗនៃសេចក្ដីណែនាំ ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ។